លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។
១ ពង្សាវតារក្សត្រ 1:25 - អាល់គីតាប ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើគូរបាន។ សម្តេចបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញពួកមេទ័ព និងអ៊ីមុាំអបៀថើរទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ាទាំងស្រែកថា “ជយោស្តេចអដូនីយ៉ា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសម្លាប់គោ ចៀម និងសត្វធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ពួកមេទ័ព និងសង្ឃអ័បៀថើរ ទៅចូលរួមផង។ ឥឡូវនេះ គេកំពុងតែជប់លៀងនៅចំពោះមុខលោក ទាំងពោលថា "សូមឲ្យព្រះបាទអ័ដូនីយ៉ាមានព្រះជន្មយឺនយូរ!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ |
លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។
អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើនធ្វើគូរបាន។ អដូនីយ៉ាបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញអ៊ីមុាំអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានអញ្ជើញស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចឲ្យទៅចូលរួមទេ។
បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច?
នៅទីនោះ អ៊ីមុាំសាដុក និងណាពីណាថាន ត្រូវតែងតាំងស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោស្តេចស៊ូឡៃម៉ាន!”
អ៊ីមុាំសាដុកយកស្នែងដាក់ប្រេងពីក្នុងជំរំសក្ការៈមក រួចតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ស្តេចស៊ូឡៃម៉ាន!»។
ថ្ងៃមួយ សម្តេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយនៅ “ថ្មសូហេលែត” ជិតអេនរូកែលដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉នធ្វើគូរបាននៅទីនោះ។ សម្តេចអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេចទត និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ទត មកចូលរួមក្នុងពិធីបុណ្យនោះ។
សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។
ពេលនោះ អ៊ីមុាំអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង រួចគេតែងតាំងកុមារជាស្តេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ស្តេច!»។
នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្តើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ស្តេចយេហ៊ូវ!»។
អុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ! ឥឡូវនេះយើងខ្ញុំសូមអរគុណ និងកោតសរសើរនាមដ៏ថ្កុំថ្កើងរបស់ទ្រង់។
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។
គេអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់គាត់ ចាក់ប្រេងតែងតាំងរាជកុមារជាស្តេច ទាំងស្រែកថា៖ «ជយោ ស្តេច!»។
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
ស្តេចចាត់អ្នកបម្រើផ្សេងទៀត ឲ្យទៅជម្រាបភ្ញៀវថាៈ “យើងបានរៀបចំអាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។
គេពោលថា៖ «សូមអុលឡោះប្រទានពរដល់ ស្តេចដែលមក ក្នុងនាមអុលឡោះជាអម្ចាស់! សូមសន្ដិភាពកើតពីសូរ៉កមក សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលអុលឡោះតាអាឡាជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចគាត់ទេ»។ ប្រជាជនទាំងអស់ ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ស្តេច!»។