ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ យើងជាអុលឡោះ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។
១ កូរិនថូស 8:6 - អាល់គីតាប ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។ ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។ Khmer Christian Bible ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមកដោយសារព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ |
ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ យើងជាអុលឡោះ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។
មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។
យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។
ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយអុលឡោះដែលបង្កើតពួកយើងមក ក៏មានតែមួយដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលអុលឡោះបានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ?
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។
បន្ទូលនៃអុលឡោះបាននៅក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារបន្ទូលនៃអុលឡោះ ប៉ុន្ដែ ពិភពលោកពុំបានទទួលស្គាល់គាត់ទេ។
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារបន្ទូលនៃអុលឡោះ គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីបន្ទូលនៃអុលឡោះបង្កើតនោះឡើយ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារអុលឡោះ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ទ្រង់ដែរ”។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។
អ្វីៗទាំងអស់សុទ្ធតែមកពីអុលឡោះ ដោយសារទ្រង់ និងសម្រាប់ទ្រង់!។ សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ អស់កល្បជានិច្ច! អាម៉ីន!។
សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស។ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្របរិសុទ្ធ ព្រមទាំងប្រោសប្រទានឲ្យបានបរិសុទ្ធ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាអម្ចាស់របស់យើងដែរ។
ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានរសរបស់អុលឡោះណែនាំ អ្នកនោះពុំអាចពោលថា «អ៊ីសាត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានរសអុលឡោះដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «អ៊ីសាជាអម្ចាស់» បានដែរ។
អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ អុលឡោះនឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ជូនទៅអ៊ីសាជាអម្ចាស់ ហើយអ៊ីសាក៏ជាអម្ចាស់លើរូបកាយដែរ។
ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីអុលឡោះគ្មានព្រះឯណាទៀតសោះឡើយ។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។
ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា អុលឡោះតាអាឡាពិតជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាផ្សេងទៀតឡើយ។
អ៊ីស្រអែលអើយ ចូរស្តាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើង តែមួយគត់ ដែលពិតជាអុលឡោះតាអាឡា។
ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ក្តីមេត្តារបស់អុលឡោះ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។