១ កូរិនថូស 10:4 - អាល់គីតាប និងបានពិសាទឹកដែលមកពីរសអុលឡោះដូចគ្នាទាំងអស់ ដ្បិតពួកអ្នកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីរសអុលឡោះ ជាថ្មដាដែលរួមដំណើរជាមួយពួកអ្នក ថ្មនេះ គឺអាល់ម៉ាហ្សៀស។ ព្រះគម្ពីរខ្មែរសាកល ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។ Khmer Christian Bible ពួកគេទាំងអស់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយ ព្រោះពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណ ដែលបានមកតាមពួកគេ ហើយថ្មដានោះជាព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ |
គោញីធាត់ៗល្អទាំងប្រាំពីរក្បាល មានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗ ក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។
ទ្រង់បានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
ទ្រង់បានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។
ទ្រង់បានវាយផ្ទាំងថ្មឲ្យមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន ក៏ប៉ុន្តែ តើទ្រង់អាចប្រទាននំបុ័ង និងផ្គត់ផ្គង់សាច់មកឲ្យ ប្រជារាស្ត្ររបស់ទ្រង់បានដែរឬ?
នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។ ម៉ូសាក៏ធ្វើតាម នៅចំពោះមុខអះលីជំអះរបស់ជនជាតិអ៊ីស្រអែល។
សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស
ទ្រង់ដឹកនាំពួកគេនៅតាមវាលហួតហែង តែពួកគេមិនស្រេកទឹកទេ។ ទ្រង់ធ្វើឲ្យមានទឹកផុសចេញពីថ្មដា សម្រាប់ពួកគេ ទ្រង់វាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
ទ្រង់បានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងដៃស្តេច ឲ្យស្តេចគ្រប់គ្រងទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ស្តេចនេះហើយជាក្បាលរូបបដិមាធ្វើពីមាស។
ម៉ូសាលើកដៃឡើង ហើយយកដំបងរបស់គាត់វាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់អុលឡោះ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្ដិច”នោះនាងមុខជាសុំទឹកពីគាត់វិញពុំខាន ហើយគាត់នឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
នាងហាជើរជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ដរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាជើរ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។
ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកំទេចក្នុងភ្លើងឲ្យម៉ដ្តដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។
ការទាំងអស់នេះ គ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺអាល់ម៉ាហ្សៀស។
ហ៊ូកុំគ្រាន់តែជាស្រមោលនៃសម្បត្តិនៅពេលអនាគតប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ហ៊ូកុំពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកធ្វើគូរបាន បានគ្រប់លក្ខណៈឡើយ ទោះបីធ្វើគូរបានដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!