១ កូរិនថូស 10:18 - អាល់គីតាប សូមរិះគិតអំពីជនជាតិអ៊ីស្រអែល ដោយសារសាច់ដែលគេបានជូននោះដែរ។ ព្រះគម្ពីរខ្មែរសាកល ចូរមើលជនជាតិអ៊ីស្រាអែលខាងសាច់ឈាមមើល៍ តើអ្នកដែលហូបយញ្ញបូជា មិនមែនជាអ្នកមានចំណែកពីអាសនាទេឬ? Khmer Christian Bible សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ ពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជា តើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពិចារណាពីប្រជាជនអ៊ីស្រាអែលចុះ អស់អ្នកដែលបរិភោគសាច់ដែលគេបានថ្វាយជាយញ្ញបូជាទាំងនោះ តើមិនមានចំណែកនៅក្នុងអាសនាទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមរិះគិតអំពីជនជាតិអ៊ីស្រាអែល មើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពិចារណាពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមចុះ ឯពួកអ្នកដែលបរិភោគយញ្ញបូជាទាំងនោះ តើមិនមានសេចក្ដីប្រកបនឹងអាសនាទេឬអី |
ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
ហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានលោះបាប ក៏ដូចហ៊ូកុំស្តីអំពីគូរបានរំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីរំដោះបាប»។
ដូច្នេះ តើយើងគិតដូចម្ដេចចំពោះអ៊ីព្រហ៊ីមដែលជាបុព្វបុរសរបស់យើងផ្នែកខាងសាច់ឈាម តើគាត់បានទទួលអ្វីខ្លះ?
គាត់ក៏ជាឪពុករបស់សាសន៍យូដាដែលបានទទួលពិធីខតាន់ដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីខតាន់ប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់អ៊ីព្រហ៊ីមជាឪពុករបស់យើង នៅគ្រាដែលគាត់មិនទាន់ទទួលពិធីខតាន់នៅឡើយនោះផង។
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងម៉ាស្ជិទតែងតែទទួលចំណីអាហារពីម៉ាស្ជិទ ហើយអស់អ្នកធ្វើគូរបាននៅលើអាសន ក៏ទទួលសាច់ពីអាសនៈដែរ។
សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រអែលរបស់ទ្រង់។
រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។