Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:7 - អាល់គីតាប

7 ហ៊ូកុំ​ទាំង​ប៉ុន្មាន​ស្តីអំពី​គូរបាន​លោះ​បាប ក៏​ដូច​ហ៊ូកុំ​ស្តី​អំពី​គូរបាន​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​រំដោះ​បាប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញ‌បូជា​លោះ​បាប ក៏​ដូច​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជា‌ចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រាក់​ជំនូន​ដែល​ប្រជា‌ជន​យក​មក​ធ្វើ​ជា​គូរបាន​សុំ​លើក‌លែង​ទោស និង​គូរបាន​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​អ៊ីមុាំ​វិញ។


នៅ​គ្រា​នោះ ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្តើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក​ស្តេច​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។


អ៊ីមុាំ​អារ​ក​កូន​ចៀម​នៅ​ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ឬ​គូរបាន​ដុត នៅ​ក្នុង​ទី​សក្ការៈ ដ្បិត​គូរបាន​លោះ​បាប​ក៏​ដូច​ជា​គូរបាន​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែលអុលឡោះ‌តាអាឡា​យក​ចេញ​ពី​គូរបាន​ដុត​សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​បរិសុទ្ធ​បំផុត ដូច​គូរបាន​រំដោះ​បាប និង​គូរបាន​លោះ​បាប​ដែរ។


«ប្រសិន​បើ​អ៊ីមុាំ​ធ្វើ​គូរបាន​ដុត​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ជូន នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ។


ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ​ត្រូវ​យក​របស់​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា គឺ​ប្រគល់​ជូន​អ៊ីមុាំ ទាំង​ជូន​ចៀម​ឈ្មោល​មួយ ជា​ជំនូន​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។


សូម​រិះ‌គិត​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ‌សារ​សាច់​ដែល​គេ​បាន​ជូន​នោះ​ដែរ។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម