Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:17 - អាល់គីតាប

17 មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំបុ័ង​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដោយ​ព្រោះ​នំប៉័ង​មាន​តែ​មួយ​ នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជា​រូបកាយ​តែ​មួយ​ដែរ​ ដ្បិត​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រោះ​មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ហើយ​យើង​ដែល​មាន​គ្នា​ច្រើន គឺ​ជា​រូប‌កាយ​តែ​មួយ ដ្បិត​យើង​ទាំង‌អស់​គ្នា​ទទួ​ល​ទា​ន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មាន​នំប៉័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​១​យ៉ាង​នោះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​រូប​កាយ​តែ​មួយ​ក្នុង​កាយ​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។


បង​ប្អូន​មិន​អាច​លើក​ពែង​របស់​អ៊ីសា‌ជាអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អ៊ីព្លេស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អ៊ីព្លេស​ផង​បាន​ដែរ។


អាល់ម៉ា‌ហ្សៀស​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។


បង​ប្អូន​ជា​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​រូប​កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។


គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​រូប‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ពរ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​រួម​ជា​មួយ​សាសន៍​អ៊ីស្រ‌អែល ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ។


គឺ​គាត់​ហើយ ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​រូប‌កាយ តាម​កំរិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​រូប‌កាយ​នោះ​ចំរើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។


ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។


រូប‌កាយ​មាន​តែ​មួយ ហើយ​រស‌អុលឡោះ​ក៏​មាន​តែ​មួយ ដូច​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។


គេ​មិន​នៅ​ជាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា​ក្បាល​ទេ គឺ​ក្បាល​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​រូប‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ។


ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍​យូដា ពួក​ខតាន ឬ​មិន​ខតាន់ មនុស្ស​ព្រៃ ឬ​ពួក‌ព្នង និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​គាត់​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។


សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ដ​របស់​អាល់ម៉ា‌ហ្សៀស គ្រង​រាជ្យ​នៅក្នុង​ចិត្ដ​បង​ប្អូន ព្រោះ​អុលឡោះ​បាន​ត្រាស់‌ហៅ​បង​ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ។ ត្រូវ​អរ​គុណ​ទ្រង់​ជានិច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម