Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:18 - Khmer Christian Bible

18 សូម​មើល​ពី​ជនជាតិ​អ៊ីស្រាអែល​ខាង​សាច់ឈាម​ចុះ​ ពួកអ្នក​ដែល​បរិភោគ​តង្វាយ​យញ្ញបូជា​ តើ​មិន​មែន​ជា​អ្នក​រួម​ចំណែក​នៅ​កន្លែង​ថ្វាយ​តង្វាយ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ចូរ​មើល​ជនជាតិអ៊ីស្រាអែល​ខាងសាច់ឈាម​មើល៍ តើ​អ្នក​ដែល​ហូប​យញ្ញបូជា មិនមែន​ជា​អ្នកមានចំណែក​ពី​អាសនា​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចូរ​ពិចារណា​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ចុះ អស់​អ្នក​ដែល​បរិ‌ភោគ​សាច់​ដែល​គេ​បាន​ថ្វាយ​ជា​យ​ញ្ញ‌បូ​ជា​ទាំង​នោះ តើ​មិន​មាន​ចំណែក​នៅ​ក្នុង​អាសនា​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សូម​រិះគិត​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល មើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញ‌បូជា​ទាំង​នោះ តើ​មិន​មាន​សេចក្ដី​ប្រកប​នឹង​អាសនា​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សូម​រិះ‌គិត​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ‌សារ​សាច់​ដែល​គេ​បាន​ជូន​នោះ​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​មេត្តា​ករុណា​មាន​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​គោលការណ៍​នេះ​ ព្រមទាំង​ជនជាតិ​អ៊ីស្រាអែល​របស់​ព្រះជាម្ចាស់។​


អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ ពួកអ្នក​ធ្វើ​ការ​បម្រើ​ព្រះវិហារ​ គេ​បរិភោគ​អាហារ​ពី​ព្រះវិហារ​ រីឯ​ពួកអ្នក​រង់​ចាំ​បម្រើ​កន្លែង​ថ្វាយ​តង្វាយ​ គេ​ក៏​បាន​ទទួល​ចំណែក​ពី​កន្លែង​ថ្វាយ​តង្វាយ​ដែរ​


ព្រមទាំង​ឲ្យ​ត្រលប់​ជា​ឪពុក​របស់​ពួកអ្នក​កាត់ស្បែក​ដែរ​ គឺ​មិន​ត្រឹម​តែ​អ្នក​កាត់ស្បែក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អស់​អ្នក​ដែល​ដើរ​តាម​លំអាន​នៃ​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​យើង​ គឺជា​ជំនឿ​ដែល​គាត់​មាន​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។​


តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​លោក​អ័ប្រាហាំ​ដែល​ជា​ដូន​តា​របស់​យើង​ខាង​ឯ​សាច់ឈាម?​


អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ខាង​ឯ​សាច់ឈាម​បាន​ប្រសូត​ពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​


​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួកអ្នកបម្រើ​នៅ​ក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែង​ថ្វាយ​តង្វាយ​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម