Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:1 - អាល់គីតាប

1 ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​អ៊ីព្រហ៊ីម​ដែល​ជា​បុព្វ‌បុរស​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម តើ​គាត់​បាន​ទទួល​អ្វី​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​លោក​អ័ប្រាហាំ​ដែល​ជា​ដូន​តា​របស់​យើង​ខាង​ឯ​សាច់ឈាម?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​អំពី​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​ខាង​សាច់​ឈាម? តើ​លោក​បាន​អ្វី​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម

សូមមើលជំពូក ចម្លង




រ៉ូម 4:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

“ចូរ​រំពឹង​គិត​ពី​អ៊ីព្រហ៊ីម ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អ៊ីព្រហ៊ីម​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។


កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​បាន​ដែរ។


ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា មាន​អ៊ីព្រ‌ហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ ទៅ​ជា​កូន​ចៅ​អ៊ីព្រ‌ហ៊ីម​បាន​ដែរ។


គេ​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​ណាពី​អ៊ីព្រហ៊ីម! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​តួន​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។


តើ​លោក​មាន​ឋានៈ​ធំ​ជាង​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ណាពី ក៏​ស្លាប់​ទៅ​ដែរ។ ចុះ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»។


អ៊ីព្រហ៊ីម​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ដ​ត្រេកអរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា នឹង​ឃើញ​ខ្ញុំ​មក​ដល់។ គាត់​ក៏​បាន​ឃើញ​មែន ហើយ​ត្រេកអរ​សប្បាយ»។


បង​ប្អូន​ជា​ពូជ‌ពង្ស​អ៊ីព្រហ៊ីម និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​អើយ! ទ្រង់​បាន​ចាត់​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ


ស្ដី​អំពី​បុត្រា​របស់​ទ្រង់។ បើ​គិត​តាម​មនុស្ស​គាត់​ប្រសូត​មក​ក្នុង​ពូជ‌ពង្ស​របស់​ទត


ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​អុលឡោះ​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​អុលឡោះ​ដាក់​ទោស​យើង តើ​បាន​សេចក្ដី​ថា​ទ្រង់​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​រឹត​តែ​ចំរើន​ឡើង?


ដូច្នេះ​យើង​គិត​ដូច​ម្ដេច? តើ​ហ៊ូកុំ​គ្រាន់​តែ​នាំ​ឲ្យ​ស្គាល់​បាប​ប៉ុណ្ណោះ។ ប្រសិន​បើ​ហ៊ូកុំ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​អុលឡោះ​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?


អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រ‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រ‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​គាត់​ដែរ!


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​អុលឡោះ‌ជាបិតា​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម