យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់អ្នកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក គឺគីតាបដែលអ្នកកាន់នេះ។
ដ្បិតយើង ជាស្តេច និងទីប្រឹក្សារបស់ស្ដេចទាំងប្រាំពីរ បានចាត់លោកឲ្យទៅពិនិត្យមើលអំពីស្រុកយូដា និងក្រុងយេរូសាឡិម តាមក្រឹត្យវិន័យនៃព្រះរបស់លោក ដែលនៅក្នុងដៃរបស់លោក
យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់លោកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពក្រឹត្យវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។
ពីព្រោះស្តេច នឹងពួកសេនាបតីទាំង៧ បានចាត់អ្នកឲ្យទៅត្រួតត្រាមើល ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម តាមក្រិត្យវិន័យរបស់ព្រះនៃអ្នក ជាច្បាប់ដែលនៅក្នុងកណ្តាប់ដៃអ្នក
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ សូមឲ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺជាម្ចាស់ដែលនៅក្រុងយេរូសាឡឹម។ សូមឲ្យម្ចាស់របស់គេនៅជាមួយគេ។
សូមស្តេចជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ដំណាក់របស់អុលឡោះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។
សូមឲ្យអុលឡោះដែលតាំងនាមរបស់ទ្រង់នៅទីនោះ ទម្លាក់ស្តេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញដំណាក់របស់ទ្រង់ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
សុំអស់លោកជួយពួកអះលីជំអះរបស់ជនជាតិយូដា ក្នុងការសាងសង់ដំណាក់របស់អុលឡោះឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។
យើងក៏ចាត់អ្នកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ សម្រេចជូនចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលនៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡាសំដែងចិត្តមេត្តាករុណាដល់ខ្ញុំ នៅចំពោះមុខស្តេច ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេចទៀតផង។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានផ្តល់អំណាចឲ្យខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។
ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗ មួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីរបស់ស្តេច ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រអែល នៅក្នុងស្រុកបានជូនសម្រាប់ដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។
អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីរនាក់របស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។
ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ស្តេចចូលទៅជិតរូង ទាំងស្រែកហៅដានីយ៉ែល ដោយបន្លឺសំឡេងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបម្រើរបស់អុលឡោះដ៏នៅអស់កល្បអើយ តើអុលឡោះជាម្ចាស់របស់អ្នក ដែលអ្នកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះអ្នកឲ្យរួចពីតោឬទេ?»។
យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់ដានីយ៉ែល ដ្បិតទ្រង់ជាម្ចាស់ដែលនៅអស់កល្ប ហើយទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ រាជ្យរបស់ទ្រង់មិនសាបសូន្យឡើយ ទ្រង់គ្រងរាជ្យរហូតតរៀងទៅ។
«ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកជំនូនរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។