Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 6:10 - អាល់គីតាប

10 «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​ជំនូន​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “ចូរ​យក​តង្វាយ​ពី​ពួក​ជនជម្លៀស គឺ​ពី​ហេលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា រួច​ក្នុង​ថ្ងៃ​ដដែល​នោះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​កូន​របស់​សេផានា​; ពួកគេ​បាន​មក​ពី​បាប៊ីឡូន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ប្រមូល​យក​ប្រាក់ និង​មាស ពី​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​យក​ពី​ហេលដាយ ពី​ថូប៊ីយ៉ា និង​ពី​យេដាយ៉ា ដែល​ទើប​មក​ពី​ក្រុង​បាប៊ីឡូន ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ

សូមមើលជំពូក ចម្លង




សាការី 6:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​រាជ‌ប្រតិ‌ភូ​បាន​ចាប់​មូស្ទី​សេរ៉ា‌យ៉ា និង​លោក​សេ‌ផា‌នា​ជា​អ៊ីមុាំ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ម៉ាស្ជិទ​បី​នាក់​យក​ទៅ​ជា​មួយ។


ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បង​ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ជូនអុលឡោះ‌តាអាឡា។ ពួក​គេ​ហែ‌ហម​បង​ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្លាប់​យក​ជំនូន ដាក់​លើ​ជើង​ពាន​ដ៏​វិសុទ្ធ​មក​ជូន នៅ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។


«អាមីន! សូមអុលឡោះ‌តាអាឡា​ធ្វើ​តាម​ពាក្យ​របស់​អ្នក! សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​ប្រកាស​នេះ​ចុះ! គឺ​សូម​ទ្រង់​នាំ​សម្ភារៈ​របស់​ម៉ាស្ជិទ និង​ប្រជា‌ជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ!


ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ និង​ជូន​ជំនូន​ទៅ​អុលឡោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម