ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ព ស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ស្តេចយ៉ូថាមបានសង់ទ្វារខាងលើដំណាក់របស់អុលឡោះតាអាឡា។
អេសេគាល 9:2 - អាល់គីតាប ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះឃើញមានមនុស្សប្រាំមួយនាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសម្លេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្ដាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន។ |
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ព ស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ស្តេចយ៉ូថាមបានសង់ទ្វារខាងលើដំណាក់របស់អុលឡោះតាអាឡា។
ស្តេចយ៉ូថាមបានសង់ទ្វារ ដែលនៅខាងលើដំណាក់របស់អុលឡោះតាអាឡា និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុងត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។
ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
កាលមន្ត្រីរបស់ជនជាតិយូដាឮដំណឹងនេះ ក៏នាំគ្នាចេញពីវាំងស្ដេច ឡើងទៅដំណាក់របស់អុលឡោះតាអាឡា ហើយអង្គុយត្រង់មាត់ទ្វារថ្មី។
ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
អុលឡោះតាអាឡាមានបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។
ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ រសរបស់អុលឡោះលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីអុលឡោះ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យអុលឡោះប្រច័ណ្ឌ។
ពេលនោះ បុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរ ជម្រាបអុលឡោះថា៖ «ខ្ញុំបានធ្វើតាមបង្គាប់របស់ទ្រង់សព្វគ្រប់ហើយ»។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលស្ថិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារដំណាក់។ អុលឡោះតាអាឡាត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក
ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។
បុរសម្នាក់ពោលទៅកាន់ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
ម៉ាឡាអ៊ីកាត់ទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីម៉ាស្ជិទមក មានសម្លៀកបំពាក់ ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។