ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ!
អេសេគាល 36:27 - អាល់គីតាប យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមហ៊ូកុំ ហើយកាន់តាមវិន័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង |
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ!
ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូររសរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
ដើម្បីឲ្យពួកគេធ្វើតាមហ៊ូកុំរបស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាម្ចាស់របស់ពួកគេ។
យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពេលនោះ ទតជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមហ៊ូកុំរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមហ៊ូកុំរបស់យើងទៀតផង។
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូររសរបស់យើងលើកូនចៅអ៊ីស្រអែល» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ម៉ាស្ជិទ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។
យើងនឹងចាក់បង្ហូររសមកលើរាជវង្សរបស់ទត និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះទូរអា។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើអុលឡោះជាបិតាដែលនៅសូរ៉ក តើទ្រង់នឹងប្រទានរសអុលឡោះដ៏បិរសុទ្ធ ឲ្យអស់អ្នកដែលសូមពីទ្រង់យ៉ាងណាទៅទៀត»។
ចំពោះបងប្អូន ដោយរសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងរសអុលឡោះ។ អ្នកណាគ្មានរសរបស់អាល់ម៉ាហ្សៀស អ្នកនោះមិនមែនជាកូនចៅរបស់អុលឡោះទេ។
បងប្អូនមិនជ្រាបថាខ្លួនជាម៉ាស្ជិទរបស់អុលឡោះទេឬ! បងប្អូនមិនជ្រាបថារសរបស់អុលឡោះសណ្ឋិតនៅក្នុងបងប្អូនទេឬ!។
ខ្ញុំសូមជម្រាបថា ចូររស់នៅឲ្យស្របតាមរសអុលឡោះ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្ដលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ
រីឯយើងវិញ ដោយយើងមានជំនឿ រសអុលឡោះជួយយើងឲ្យទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។
រីឯអ្នកវិញ អ្នកនឹងវិលមករកអុលឡោះតាអាឡា ហើយស្តាប់តាមបន្ទូលរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
បងប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ដទៅ។
អ្នកណាកាន់តាមបទបញ្ជារបស់អុលឡោះ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា អុលឡោះស្ថិតនៅជាប់នឹងយើង ដោយសាររសអុលឡោះដែលទ្រង់ប្រទានមកយើង។
សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្ដិតាម។