ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 3:12 - អាល់គីតាប

ពេល​នោះ រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង‌កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា នៅ​ក្នុង​ដំណាក់​របស់​ទ្រង់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង​កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ​ពរ​ពី​ដំណាក់​របស់​ព្រះ‌អង្គ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង‌កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​អឺង‌អាប់​ជា​ខ្លាំង​ពី​ក្រោយ​ខ្ញុំ​ថា សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ពរ​ពី​ស្ថាន​របស់​ទ្រង់​មក

សូមមើលជំពូក



អេ‌សេ‌គាល 3:12
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ប្រសិន​បើ​រស​របស់អុលឡោះ‌តាអាឡា​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ​ដែល​ខ្ញុំ​មិន​ដឹង ហើយ​បើ​ស្តេច​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​រាយ‌ការណ៍​ជូន​ទេ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ពុំ‌ខាន ថ្វី​ដ្បិត​តែ​ខ្ញុំ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តាំង​ពី​ក្មេង​មក​ក៏​ដោយ។


ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​អ្នក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​តួន​របស់​អ្នក​ចុះ ក្រែង‌លោ​រស​របស់អុលឡោះ‌តាអាឡា​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។


ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ពពួក​ម៉ាឡា‌អ៊ីកាត់​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ដំណាក់​របស់​ទ្រង់​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង‌រឿង របស់​ទ្រង់​ស្ថិត​នៅ។


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ ម្ចាស់​ដ៏‌វិសុទ្ធ គឺអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់!»។


សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ឡើង​ពី​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ឆ្ពោះ​កាន់​មាត់​ទ្វារ​ដំណាក់​របស់​អុលឡោះ។ មាន​ពពក​នៅ​ពេញ​ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា។


រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជា‌ជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​អស៊ើរ និង​លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា។


ពេល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ រស​របស់​អុលឡោះ​ក៏​ចូល​មក​នៅ​ក្នុង​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ទ្រង់​មាន​បន្ទូល។


ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់»។


រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ ហើយអុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ។


សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ចូល​មក​ក្នុង​ដំណាក់​តាម​ទ្វារ​ខាង​កើត។


រស​របស់​អុលឡោះ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ដំណាក់។


ពេល​នោះ មាន​ដូច​ជា​ទ្រង់‌ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ រស​របស់​អុលឡោះ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មក​ពី​អុលឡោះ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​អុលឡោះ​ប្រច័ណ្ឌ។


ពេល​នោះ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ស្ថិត​នៅ​លើ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ដំណាក់។ អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក


រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។


កាល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ រស​នៃ​អុលឡោះ‌ជាអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ដ្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ដ្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ដ​ត្រេក​អរ​សប្បាយ។


នៅ​ថ្ងៃ​របស់​អ៊ីសា‌ជាអម្ចាស់ រស‌អុលឡោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ


ជើង​គាត់​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​គាត់​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។


ពេល​នោះ​ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​រាជ្យ​របស់​ទ្រង់​ហើយ