ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
អេសេគាល 24:17 - អាល់គីតាប ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំឲ្យយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវឲ្យរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើងវិញ មិនត្រូវឲ្យបិទបាំងបបូរមាត់ឯង ឬស៊ីអាហារធម្មតាទេ |
ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
ចូរស្ងប់ស្ងៀមនៅចំពោះ អុលឡោះតាអាឡា ហើយទុកចិត្តលើទ្រង់ទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចំរុងចំរើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
អុលឡោះតាអាឡាមានបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាអុលឡោះ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ អេសាយធ្វើតាម គឺគាត់ដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។
ចូរជម្រាបស្ដេច និងម្តាយរបស់ស្ដេចថា: “សូមនៅផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ស្តេច បានធ្លាក់ចុះពីក្បាលហើយ”។
នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកខ្ញុំ។
ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡា គូរបានរបស់ពួកគេមិនគាប់បំណង របស់ទ្រង់ឡើយ។ សាច់នៃគូរបានដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចំអែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡាបានឡើយ។
បន្ទាប់មកម៉ូសាមានប្រសាសន៍ទៅកាន់ហារូនព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារជាកូនរបស់ហារូនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយអុលឡោះតាអាឡាខឹងជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នាកាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់អុលឡោះតាអាឡាចុះ។
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
មូស្ទីដែលជាប្រមុខលើពួកអ៊ីមុាំហើយបានទទួលពិធីតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈមិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
នៅថ្ងៃនោះ សំរែកថ្ងូរនឹងមកជំនួស ចំរៀងសប្បាយនៅក្នុងម៉ាស្ជិទ។ មានសាកសពពាសពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។
ផ្ទុយទៅវិញ អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ ចំពោះទ្រង់!
កាលអ៊ីសាទៅដល់ផ្ទះនាម៉ឺននោះ គាត់ឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ អ៊ីសាបានប្រាប់ទៅគេថា៖