ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 16:20 - អាល់គីតាប

នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យា‌ចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង ទៅ​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ ដូច្នេះ តើ​ការ​កំផិត​របស់​អ្នក​ស្រាល​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យា‌ចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង ទៅ​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត ឯង​បាន​យក​កូន​ប្រុស​ស្រី​ឯង ដែល​បាន​បង្កើត​ឲ្យ​អញ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ​ផង ដូច្នេះ​តើ​ការ​កំផិត​របស់​ឯង ជា​ការ​យ៉ាង​ស្រាល​ឬ

សូមមើលជំពូក



អេ‌សេ‌គាល 16:20
23 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​តទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ហើយ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ។


ប៉ុន្តែ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា​នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​ស្តេច​ហ៊ាន​រហូត​ដល់​យក​កូន​ទៅ​ធ្វើ​គូរបាន តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


ស្តេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណូម ស្តេច​រក​គ្រូ​មើល​ជោគ​រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប​ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ចិត្តអុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​ទ្រង់​ខឹង។


អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ជូនអុលឡោះ‌តាអាឡា ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា។


«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។


អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​អារក្ស​ព្រៃ នៅ​ក្រោម​ដើម​ឈើ អ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។


ពួក​គេ​សង់​ទី‌សក្ការៈ ដើម្បី​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​បូជា សែន​ព្រះ​បាល ជា​អំពើ​មួយ​ដែល​យើង​ពុំ​បាន​បង្គាប់​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​បែប​នេះ​ដែរ។


តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គំរក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។


ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់​សម្រាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡុក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​មាន​ទោស ព្រោះ​តែ​អំពើ​ព្រៃ‌ផ្សៃ»។


ពួក​គេ​បាន​សង់​ទី‌សក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញ‌បូជា។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។


ទោះ​បី​នៅ​ស្រុក​នោះ មាន​ណុះហ៍ ដានី‌យ៉ែល និង​អៃយ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


នាង​បាន​អារ ក កូន​ប្រុស​របស់​យើង ហើយ​ដុត​ជូន​រូប​ទាំង​នោះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរ‌ខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។


យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​ជំនូន​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា​សែន​ព្រះ​ទាំ​នោះ។ អ៊ីស្រ‌អែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។


ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែង‌ក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទី‌សក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។


នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។


តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ ដើម្បី​សុំ​ទ្រង់​លើក‌លែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ជូន​ទ្រង់ ដើម្បី​សុំ​រំដោះ​បាប​ឬ?