Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:21 - អាល់គីតាប

21 នាង​បាន​អារ ក កូន​ប្រុស​របស់​យើង ហើយ​ដុត​ជូន​រូប​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បាន​ជា​អ្នក​សម្លាប់​កូន​យើង ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នាង​បាន​អារ-ក​កូន​ប្រុស​របស់​យើង ហើយ​ដុត​ថ្វាយ​រូប​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បាន​ជា​ឯង​សំឡាប់​កូន​អញ ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង​ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្តោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ហេតុ​បណ្តាល​ឲ្យ​ទ្រង់​ខឹង។


ស្តេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ គាត់​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍​ទាយ​ផង។ ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​ទ្រង់​ខឹង។


ស្តេច​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផែត ក្នុង​ជ្រលង​ភ្នំ​បេន‌ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ជូន​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ។


ស្តេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីន‌ណម និង​យក​កូន​ទៅ​បូជា‌យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


ពួក​គេ​បាន​យក​កូន​ប្រុស កូន​ស្រី​ទៅ​ធ្វើ​យញ្ញ‌បូជា​ឲ្យ​អារក្ស។​


«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។


ពួក​គេ​សង់​ទី‌សក្ការៈ ដើម្បី​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​បូជា សែន​ព្រះ​បាល ជា​អំពើ​មួយ​ដែល​យើង​ពុំ​បាន​បង្គាប់​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​បែប​នេះ​ដែរ។


យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​ជំនូន​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក ទៅ​ឲ្យ​ធ្វើ​យញ្ញ‌បូជា​ជូន​ព្រះ‌ម៉ូឡុក​ឡើយ កុំ​បង្អាប់​នាម​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​ឲ្យ​សោះ។ យើង​ជាអុលឡោះ‌តាអាឡា។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង។ មិន​ត្រូវ​ឲ្យ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប​ទស្សន៍‌ទាយ ប្រព្រឹត្ត​មន្ត‌អាគម ឬ​អំពើ​អាប​ធ្មប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម