អុលឡោះតាអាឡានឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ ទ្រង់នឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
ដោយហេតុនេះ ព្រះយេហូវ៉ានឹងលើកពួកបច្ចាមិត្តរបស់រេស៊ីនឲ្យមកទាស់នឹងពួកគេ ហើយពន្យុះខ្មាំងសត្រូវរបស់ពួកគេ
ដូច្នេះ ព្រះយេហូវ៉ានឹងតាំងខ្មាំងសត្រូវ របស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ
ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ ព្រះអង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ
ក្នុងរជ្ជកាលស្តេចពេកា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានវាយដណ្តើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ស្តេចអហាស។ ស្តេចទៅវាយក្រុងដាម៉ាសដណ្តើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងសម្លាប់ស្តេចរេស៊ីនទៀតផង។
គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។
ហេតុនេះហើយបានជាអុលឡោះតាអាឡា ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់ ទ្រង់លើកដៃ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី កំហឹងរបស់ ទ្រង់នៅតែមិនស្ងប់ដែរ ទ្រង់លើកដៃគំរាមពួកគេដដែល។
នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។
ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថាប្រជាជនទៀតហើយ។