ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
អេសាយ 9:10 - អាល់គីតាប «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។ ព្រះគម្ពីរខ្មែរសាកល “ឥដ្ឋបានរលំហើយ ប៉ុន្តែយើងនឹងសង់ឡើងវិញដោយថ្មដាប់; ដើមឧទុម្ពរត្រូវបានកាប់រំលំហើយ ប៉ុន្តែយើងនឹងដាក់ដើមស៊ីដាជំនួសវិញ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ |
ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ស្តេចអហាស។ ស្តេចទៅវាយក្រុងដាម៉ាសដណ្តើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងសម្លាប់ស្តេចរេស៊ីនទៀតផង។
អ៊ីស្រអែលបំភ្លេចអុលឡោះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។
ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលអ៊ីសា ព្រោះអ៊ីសាត្រូវដើរកាត់តាមនោះ។