កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
អេសាយ 60:7 - អាល់គីតាប ហ្វូងសត្វនៅស្រុកកេដារ នឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាគូរបាននៅលើ អាសនៈរបស់យើង ជាជំនូនដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងហ្វូងចៀមនៃកេដារនឹងមូលគ្នាមករកអ្នក ពួកចៀមឈ្មោលនៃនេបាយ៉ូតនឹងបម្រើអ្នក ពួកវានឹងឡើងមកលើអាសនារបស់យើងជាតង្វាយដ៏គាប់ចិត្ត។ យើងនឹងលើកតម្កើងដំណាក់ដ៏រុងរឿងរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯអ្នក ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់អ្នក ពួកវានឹងឡើងមកលើអាសនាយើង ដោយស្ម័គ្រពីចិត្ត ហើយយើងនឹងលើកតម្កើងវិហារនៃសិរីល្អរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្វូងសត្វនៅស្រុកកេដារ នឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើង ជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ |
កូនចៅរបស់អ៊ីស្មាអែល មានឈ្មោះតាមជំបួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបអៃយ៉ូប ជាអ្នកបម្រើរបស់យើង ហើយធ្វើជាគូរបានដុតសម្រាប់អ្នករាល់គ្នាចុះ។ អៃយ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូរអាអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់អៃយ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចជំរំនៅស្រុកកេដារ និងដូចកំរាលព្រំរបស់ស្តេចស៊ូឡៃម៉ាន។
គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន
អុលឡោះតាអាឡានឹងសំដែងឲ្យជនជាតិអេស៊ីបស្គាល់ទ្រង់ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់អុលឡោះតាអាឡាពិតមែន។ ពួកគេនឹងគោរពបម្រើទ្រង់ ដោយធ្វើគូរបាន និងជូនជំនូនផ្សេងៗ ពួកគេនាំគ្នាសូមអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។
ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ ចូរនាំគ្នាបន្លឺសំឡេងឡើង! អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ និងអ្នកក្រុងសេឡាអើយ ចូរនាំគ្នាស្រែកហ៊ោរំពងឡើង! អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ ចូរនាំគ្នាស្រែកអបអរសាទរ!
នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងទូរអា យើងនឹងទទួលគូរបានដុត ព្រមទាំងគូរបានផ្សេងៗដែលគេយកមក ជូននៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់ទូរអា។
គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នក គឺឈើដ៏មានតម្លៃទាំងអស់ ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម លំអទីសក្ការៈរបស់យើង។ យើងនឹងធ្វើឲ្យកន្លែងដែលយើង ស្ថិតនៅនេះបានប្រកបដោយសិរីរុងរឿង។
ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។
ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ ដែលមានម៉ាស្ជិទរបស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយ ឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពី នឹងនាំគ្នាយកជំនូនមកឲ្យយើង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។