យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
អេសាយ 53:5 - អាល់គីតាប ប៉ុន្តែ គាត់ត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង គាត់ត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង គាត់បានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់គាត់ យើងក៏បានជាសះស្បើយ។ ព្រះគម្ពីរខ្មែរសាកល តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
អុលឡោះមុខជាលើកលែងទោសឲ្យគេ ដ្បិតម៉ាឡាអ៊ីកាត់អង្វរថា: “សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ខ្ញុំរកបានហេតុផល ដើម្បីរំដោះគេហើយ!”។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំបានស្រែកអង្វរទ្រង់ ហើយទ្រង់ប្រោសខ្ញុំឲ្យបានជា។
របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសំរាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។
រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់អ្នកដូច្នេះ អុលឡោះតាអាឡាលើកលែងទោសឲ្យលោក ទ្រង់ដកបាបចេញពីលោកហើយ»។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីរំដោះបាបយើង ស្របតាមគីតាប។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្តម អំណាច និងតេជានុភាពរបស់ទ្រង់។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាដៃរបស់អុលឡោះតាអាឡាទេ។
អ៊ីសាអាល់ម៉ាហ្សៀសប្រគល់រូបកាយរបស់គាត់ម្ដងជាសូរេច តាមបំណងរបស់អុលឡោះ ហេតុនេះហើយបានជាគាត់ប្រោសយើងឲ្យបានបរិសុទ្ធ។
ដោយសារគូរបានតែមួយគត់ អាល់ម៉ាហ្សៀសធ្វើឲ្យអស់អ្នកដែលគាត់បានប្រោសឲ្យបរិសុទ្ធ ហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។