Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:14 - អាល់គីតាប

14 ដោយ‌សារ​គូរបាន​តែ​មួយ​គត់ អាល់ម៉ា‌ហ្សៀស​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គាត់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ជាការពិត ព្រះអង្គ​បាន​ធ្វើឲ្យ​ពួក​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​គ្រប់លក្ខណ៍​ជារៀងរហូត ដោយ​តង្វាយ​តែ​មួយ​គត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ

សូមមើលជំពូក ចម្លង




ហេព្រើរ 10:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​អុលឡោះ ហើយ​ផ្ញើ​នឹង​បន្ទូល​នៃ​អុលឡោះ​ស្ដី​អំពី​គុណ​របស់​ទ្រង់។ មាន​តែ​ទ្រង់​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុម‌ជំអះ ព្រម​ទាំង​ឲ្យ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


សូម​ជម្រាប​ស្តេច នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត​ចាំង​ពី​លើ​មេឃ​មក​លើ​ខ្ញុំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ខ្ញុំ។


ឲ្យ​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ប្រគល់​ខ្លួន​ទុក​ជា​ជំនូន​ដែល​គាប់​ចិត្ត​អុលឡោះ និង​ជា​ជំនូន​ដែល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ។


សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស។ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​បរិសុទ្ធ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ អ៊ីសា‌ជាអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​អម្ចាស់​របស់​យើង​ដែរ។


ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំអះ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​បន្ទូល​របស់​អុលឡោះ។


ហ៊ូកុំ​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​ពេល​អនាគត​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ហ៊ូកុំ​ពុំ​អាច​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ធ្វើ​គូរបាន បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​ធ្វើ​គូរបាន​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រគល់​រូប‌កាយ​របស់​គាត់​ម្ដង​ជា​សូរេច តាម​បំណង​របស់​អុលឡោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ប្រោស​យើង​ឲ្យ​បាន​បរិសុទ្ធ។


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ បន្ទាប់​ពី​គាត់​បាន​ធ្វើ​គូរបាន​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ គាត់​នៅ​ខាង​ស្ដាំ​អុលឡោះ​រហូត​ត​ទៅ។


អ៊ីសា​ក៏​ដូច្នោះ​ដែរ គាត់​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


អ៊ីសា​ដែល​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ និង​មនុស្ស​ដែល​គាត់​ប្រោស​ឲ្យ​បាន បរិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​គាត់​ឡើយ


ដ្បិត​ហ៊ូកុំ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​អុលឡោះ​បាន។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ពិធី​ជ្រមុជ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​អុលឡោះ​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។


ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម