ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
អេសាយ 51:22 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ា ព្រះអម្ចាស់របស់អ្នក គឺព្រះរបស់អ្នក ដែលកាន់ក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានយកពែងនៃសេចក្ដីងេកងោក គឺពែងនៃសេចក្ដីក្ដៅក្រហាយរបស់យើង ចេញពីដៃរបស់អ្នកហើយ! អ្នកនឹងមិនផឹកពីវាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់នៃអ្នក គឺព្រះយេហូវ៉ាជាព្រះ ដែលកាន់ក្តីជំនួសប្រជារាស្ត្រព្រះអង្គ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មើល៍ យើងបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់យើង ចេញពីដៃអ្នកហើយ អ្នកនឹងមិនត្រូវផឹកទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់នៃឯង គឺព្រះយេហូវ៉ាជាព្រះដែលកាន់ក្តីជំនួសរាស្ត្រទ្រង់ ទ្រង់មានបន្ទូលដូច្នេះថា មើល អញបានដកយកពែងដែលនាំឲ្យទ្រេតទ្រោត គឺជាកាកនៅក្នុងពែងនៃសេចក្ដីក្រោធរបស់អញ ចេញពីដៃឯងហើយ ឯងនឹងមិនត្រូវផឹកទៀតឡើយ |
ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
ទ្រង់បានធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ទ្រង់បានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។
ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
អុលឡោះតាអាឡាកំពុងតែប្រុងប្រៀបកាត់ក្ដី ទ្រង់ក្រោកឡើងវិនិច្ឆ័យទោស ជាតិសាសន៍ទាំងឡាយ។
អុលឡោះតាអាឡាមានបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
យេរូសាឡឹមអើយ ចូរភ្ញាក់រលឹក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃកំហឹងដ៏ខ្លាំង របស់អុលឡោះតាអាឡា អ្នកបានផឹកកំហឹងពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី!
អុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក អំណាចដ៏ខ្លាំងក្លារបស់ទ្រង់ធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។
ប៉ុន្តែ ម្ចាស់ដែលលោះពួកគេ ទ្រង់ប្រកបដោយអំណាច ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ទ្រង់ពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖ «យើងនឹងរកយុត្តិធម៌ឲ្យអ្នក យើងនឹងសងសឹកជំនួសអ្នក យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន ហួតហែងរហូតដល់ប្រភពទឹករបស់វា។
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូររសរបស់យើងលើកូនចៅអ៊ីស្រអែល» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រអែល ជាប្រជារាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកំចាត់កំចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំងឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
«យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។
អ៊ីសាមានប្រសាសន៍ថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ យ៉ាកកូប និងយ៉ូហានឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។
កាលទតឮដំណឹងថាលោកណាបាលស្លាប់ គាត់ពោលថា៖ «សូមអរគុណអុលឡោះតាអាឡាដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយទ្រង់បានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ អុលឡោះតាអាឡាបានធ្វើឲ្យអំពើអាក្រក់នេះ ធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក ទតចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។