ខ្ញុំនឹងច្រៀងរៀបរាប់អំពី ចិត្តមេត្តាករុណា និងយុត្តិធម៌ អុលឡោះតាអាឡាអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
អេសាយ 5:1 - អាល់គីតាប ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ ជាបទចំរៀងស្តីអំពីមិត្តសម្លាញ់របស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ មិត្តសម្លាញ់របស់ខ្ញុំមាន ចម្ការទំពាំងបាយជូរមួយ នៅលើជំរាលភ្នំដែលមានជីជាតិល្អ ព្រះគម្ពីរខ្មែរសាកល សូមឲ្យខ្ញុំច្រៀងសម្រាប់អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ នូវចម្រៀងមួយអំពីគូស្នេហ៍របស់ខ្ញុំ គឺអំពីចម្ការទំពាំងបាយជូររបស់គាត់។ អ្នកដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានចម្ការទំពាំងបាយជូរមួយនៅលើភ្នំដែលមានជីជាតិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសម្លាញ់របស់ខ្ញុំ គឺជាបទចម្រៀង ច្រៀងពីស្ងួនសម្លាញ់ខ្ញុំ អំពីចម្ការទំពាំងបាយជូររបស់ទ្រង់ថា ស្ងួនសម្លាញ់ខ្ញុំមានចម្ការទំពាំងបាយជូរ នៅលើភ្នំ ដែលមានជីជាតិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ ជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ មិត្តសម្លាញ់របស់ខ្ញុំមាន ចម្ការទំពាំងបាយជូរមួយ នៅលើជម្រាលភ្នំដែលមានជីជាតិល្អ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំសូមច្រៀងបទថ្វាយស្ងួនសំឡាញ់របស់ខ្ញុំ គឺជាបទចំរៀង ច្រៀងពីស្ងួនសំឡាញ់ខ្ញុំ ខាងឯចំការទំពាំងបាយជូររបស់ទ្រង់ថា- ស្ងួនសំឡាញ់ខ្ញុំ ទ្រង់មានចំការទំពាំងបាយជូរនៅលើភ្នំ ដែលមានជីជាតិ |
ខ្ញុំនឹងច្រៀងរៀបរាប់អំពី ចិត្តមេត្តាករុណា និងយុត្តិធម៌ អុលឡោះតាអាឡាអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។
សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត។
ទ្រង់បានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ទ្រង់បានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់បងដែរ បងឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កំទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។
យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
«កូនមនុស្សអើយ តើដើមទំពាំងបាយជូរជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំងបាយជូរល្អជាងមែកឈើឯទៀតៗឬ?
ម្ដាយរបស់អ្នកប្រៀបបាននឹង ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា ព្រោះសម្បូណ៌ទឹក។
ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។
«សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចំការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។
«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯអុលឡោះជាបិតាខ្ញុំ ជាម្ចាស់ចម្ការ។
ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។
«អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្តូង និងប្រភពទឹកដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។