តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ?
អេសាយ 46:1 - អាល់គីតាប ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ ព្រះគម្ពីរខ្មែរសាកល ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាលបរាជ័យហើយ ព្រះនេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ នឹងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់ |
តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ?
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាអុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។
មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់ នៅកន្លែងរបស់វា រូបព្រះនោះមិនកំរើកទៅណាឡើយ! ទោះបីពួកគេស្រែកអង្វរយ៉ាងណា ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ ពួកគេឲ្យរួចពីភាពអាសន្នដែរ!
ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គំរក់របស់ខ្លួន។
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ស្រុកបាប៊ីឡូន ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ ពាសពេញក្នុងទីក្រុង។
«ហេតុនេះហើយបានជានៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ជនជាតិបាប៊ីឡូន ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ស្ដេចនាំយកជយភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។
ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ ពួកអ្នកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ?
ចំពោះអ្នកក្រុងនីនីវេវិញ អុលឡោះតាអាឡាសម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
នេបូរ និងបាល–មេយ៉ូនដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីឲ្យក្រុងនានា ដែលពួកគេបានសង់។
អ្នកទាំងនោះបានបង្កើតហ៊ូកុំយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្ដួចក៏មិនជួយផង។
លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់អុលឡោះតាអាឡា។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។