ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 37:25 - អាល់គីតាប

អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល ទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​។ អញ​ក៏​នឹង​ធ្វើឲ្យ​គ្រប់ទាំង​ព្រែក​នៃ​អេហ្ស៊ីប​រីងស្ងួត​ទៅ ដោយ​បាតជើង​របស់អញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ជីក ហើយ​បាន​ផឹក​ទឹក យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល ទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។

សូមមើលជំពូក



អេសាយ 37:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បេនហា‌ដាដាដ​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។


ដ្បិត​ស្ដេច​នោះ​បាន​ប្រាប់​ថា: «យើង​ទទួល​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។ យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។


យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។


ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅ ហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។


ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។


មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ស្តេច​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ជម្រាប​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង​ដូច​អស់​លោក​ដែរ»។


«ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។