Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:5 - អាល់គីតាប

5 ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅ ហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ទឹក​សមុទ្រ​នឹង​រីង ទន្លេ​នឹង​ស្ងួត ហើយ​ហួតហែង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ទឹក​ក្នុង​សមុទ្រ នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅ ហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

សូមមើលជំពូក ចម្លង




អេសាយ 19:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​សមុទ្រ​អាច​ស្រក​ចុះ ហើយ​ស្ទឹង​ក៏​អាច​រីង​ស្ងួត​ដែរ


ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។


អុលឡោះ‌តាអាឡា​បាន​លាត​ដៃ​ទៅ​លើ​សមុទ្រ ទ្រង់​បាន​ធ្វើ​ឲ្យ​នគរ​ទាំង‌ឡាយ​ញាប់​ញ័រ ទ្រង់​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណាន កំទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។


អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល ទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។


ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡាមាន​បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។


យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជាអុលឡោះ‌តាអាឡា»។


ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។


ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​ជំរំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម