Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:26 - អាល់គីតាប

26 សានហេ‌រីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ! ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេច ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? យើង​បាន​កំណត់​ការនេះ​តាំងពីយូរមកហើយ យើង​បាន​គ្រោងទុក​តាំងពីបុរាណ​ហើយ​។ ឥឡូវនេះ យើង​ធ្វើឲ្យ​ការនេះ​បាន​សម្រេច គឺ​ឲ្យ​អ្នក​បំផ្លាញ​ទីក្រុង​ដ៏រឹងមាំ​ឲ្យ​បាក់បែក​ជា​គំនរថ្ម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 តើ​អ្នក​មិន​បាន​ឮ​ថា យើង​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ? ព្រម​ទាំង​ចាត់​ចែង​តាំង​ពី​ចាស់​បុរាណ​មក ឥឡូវ​នេះ យើង​បាន​សម្រេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​អ្នក​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សានហេ‌រីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ! ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេច ដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក

សូមមើលជំពូក ចម្លង




អេសាយ 37:26
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ទ្រង់​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង សូម​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ ឲ្យ​ពួក​គេ​បរា‌ជ័យ! សូម​យក​អំណាច​របស់​ទ្រង់​មក​រំដោះ ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។ មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ ដែល​កាន់​វា ឲ្យ​កំរើក​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់ អ្នក​ដែល​ប្រើ​វា​ដែរ!


សេចក្ដី​ប្រកាស​ស្តី​អំពី​ក្រុង​ដាម៉ាស: ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទីក្រុង ទៀត​ហើយ គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។


អ្នក​រាល់​គ្នា​ជីក​អាង​ទឹក នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​អុលឡោះ ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេ អ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ទ្រង់ ដែល​រៀបចំ​គម្រោង‌ការ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ។


តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ?


តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ទ្រង់​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​តម្រិះ​របស់​ទ្រង់ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។


យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។


បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើអុលឡោះ‌តាអាឡា​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ដ បាត់​ជំនឿ»។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​អុលឡោះ​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​បន្ទូល​របស់​អុលឡោះ


ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ពួក​គេ​បាន​បង្ខូច​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ចៅហ្វាយ និង​ជា​អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម