ស្តេចហេសេគាផ្ញើជីវិតលើអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ ក្នុងចំណោមស្តេចស្រុកយូដាទាំងប៉ុន្មាន គឺស្តេចដែលសោយរាជ្យមុន ឬស្តេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្តេចណាប្រៀបស្មើនឹងស្តេចហេសេគាបានទេ។
អេសាយ 37:10 - អាល់គីតាប «ចូរប្រាប់ស្តេចហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ស្តេច គឺព្រះដែលស្តេចទុកចិត្ត បញ្ឆោតស្តេចដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ ព្រះគម្ពីរខ្មែរសាកល “ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរអ្នករាល់គ្នាប្រាប់ព្រះបាទហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ព្រះករុណា ដែលព្រះករុណាទុកចិត្តនោះ បញ្ឆោតព្រះករុណាដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគាជាស្តេចយូដាដូច្នេះ កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរ នោះឡើយ |
ស្តេចហេសេគាផ្ញើជីវិតលើអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ ក្នុងចំណោមស្តេចស្រុកយូដាទាំងប៉ុន្មាន គឺស្តេចដែលសោយរាជ្យមុន ឬស្តេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្តេចណាប្រៀបស្មើនឹងស្តេចហេសេគាបានទេ។
គេពោលថា “គាត់ផ្ញើវាសនាលើអុលឡោះតាអាឡាហើយ ឲ្យទ្រង់រំដោះគាត់ទៅ បើទ្រង់ស្រឡាញ់គាត់ ឲ្យទ្រង់សង្គ្រោះគាត់ទៅ!”។
ស្តេចមានបញ្ជាថា: កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត
កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើអុលឡោះតាអាឡា ដោយពោលថា “អុលឡោះតាអាឡាពិតជារំដោះយើង ទ្រង់មិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ អុលឡោះតាអាឡាក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
មេទ័ពរបស់ស្តេចសានហេរីបពោលថា៖ «សូមអស់លោកទៅជម្រាបស្តេចហេសេគាដូចតទៅ: មហាក្សត្រធិរាជ គឺស្តេចរបស់ស្រុកអាស្ស៊ីរី មានប្រសាសន៍ថា តើស្តេចមានអ្វីបានជាមានចិត្តអង់អាចបែបនេះ?
គាត់បានទុកចិត្ដលើអុលឡោះ បើអុលឡោះគាប់ចិត្តនឹងគាត់មែន សូមឲ្យទ្រង់ដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាបុត្រារបស់អុលឡោះ”»។