Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:9 - អាល់គីតាប

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ស្តេច​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ស្ដេចអាស្ស៊ីរី​បាន​ឮ​អំពី​ទារហាកា​ស្ដេច​នៃ​អេត្យូពី​ថា បាន​ចេញមក​ច្បាំង​នឹង​ទ្រង់​។ នៅពេល​ឮ​ដូច្នេះ ទ្រង់​ក៏​ចាត់​អ្នកនាំសារ​ឲ្យទៅ​ឯ​ហេសេគា ដោយ​និយាយថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្តេច​បាន​ឮ​ពី​ដំណើរ​ទារហា‌កា ជា​ស្តេច​អេធី‌យ៉ូពី ថា ស្ដេច​បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ។ កាល​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​ហេ‌សេ‌គា​ដោយ​ពាក្យ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា

សូមមើលជំពូក ចម្លង




អេសាយ 37:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖


តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលី‌ស្ទីន? ត្រូវ​ឆ្លើយ​ថា “អុលឡោះ‌តាអាឡា​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ទ្រង់​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។


រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោង ធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេ ខាង​នាយ​ស្រុក​អេត្យូ‌ពី នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត


ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូ‌ពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។


បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​សម្លាប់​ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម