Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:11 - អាល់គីតាប

11 ស្តេច​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ស្តេច​វិញ តើ​ស្តេច​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 មើល៍! អ្នក​បាន​ឮ​អំពី​អ្វីដែល​ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ធ្វើ​ដល់​អស់ទាំង​នគរ​ហើយ គឺ​ពួកទ្រង់​បាន​ញែកចេញបំផ្លាញ​គេ​។ ដូច្នេះ តើ​អ្នក​នឹង​ត្រូវបាន​រំដោះឲ្យរួច​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មើល៍ អ្នក​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​អ្នក​នឹង​បាន​រួច​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មើល​ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ

សូមមើលជំពូក ចម្លង




អេសាយ 37:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កំទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។


កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ពិត​ជា​រំដោះ​យើង ទ្រង់​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។


ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់ លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ បែក​មែក​សាខា ហើយ​លាត​សន្ធឹង ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។


គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរ‌ឃៅ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម