កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។
អេសាយ 3:12 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។ ព្រះគម្ពីរខ្មែរសាកល ប្រជារាស្ត្ររបស់យើងអើយ កូនក្មេងជាអ្នកសង្កត់សង្កិនពួកគេ ហើយមនុស្សស្រីគ្រប់គ្រងលើពួកគេ។ ប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកនាំផ្លូវរបស់អ្នកបាននាំអ្នកឲ្យវង្វេង ពួកគេបានបំភាន់គន្លងផ្លូវរបស់អ្នកហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រជារាស្ត្ររបស់យើង គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយជាស្រីៗដែលមានអំណាចលើគេដែរ ឱប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកដែលនាំមុខអ្នក គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលអ្នកដើរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជាជនរបស់យើងត្រូវក្មេងក្មាង ជិះជាន់សង្កត់សង្កិន ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ ប្រជាជនរបស់យើងអើយ ពួកមេដឹកនាំរបស់អ្នករាល់គ្នា នាំអ្នករាល់គ្នាឲ្យវង្វេង ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។ |
កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។
ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាជួយពួកគេឡើយ។
អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹម ស្រុកនោះមុខជាវេទនាពុំខាន!
អុលឡោះតាអាឡានឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
ពេលនោះ យើងនឹងឲ្យក្មេងក្មាងឡើងធ្វើ ជាមេដឹកនាំ ត្រួតត្រាលើពួកគេ តាមអំពើចិត្តរបស់ខ្លួន។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។
កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ ទ្វារកំពែងរបស់នាងនឹងបើកចំហ ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
នែ៎! ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងនគរនៃអុលឡោះ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។