សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ!
អេសាយ 13:9 - អាល់គីតាប មើល៍ ថ្ងៃនៃអុលឡោះតាអាឡាមកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមកំហឹងដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។ ព្រះគម្ពីរខ្មែរសាកល មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាថ្ងៃដ៏សាហាវដែលមានទាំងសេចក្ដីក្ដៅក្រហាយ និងព្រះពិរោធដ៏ក្រេវក្រោធ ដើម្បីធ្វើឲ្យផែនដីទៅជាទីហិនហោច ហើយបំផ្លាញមនុស្សបាបក្នុងនោះឲ្យអស់ពីផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ |
សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ!
រីឯមនុស្សពាលវិញ អុលឡោះនឹងកាត់កាល់ពួកគេចេញពីស្រុក ហើយទ្រង់ក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាមកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
ដ្បិតថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡា សងសឹកខ្មាំងសត្រូវ ហើយនៅឆ្នាំនោះ ទ្រង់ជម្រះបញ្ជីពួកគេ ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
យើងបានគ្រោងទុកថា នឹងដាក់ទោសពួកគេនៅថ្ងៃនេះ ឆ្នាំកំណត់ដែលយើងត្រូវលោះ ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយ ឲ្យបានបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
ណាពីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃរបស់អុលឡោះតាអាឡា»ទេទេ។
ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់អុលឡោះតាអាឡា ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មកបំផ្លាញអ្វីៗទាំងអស់។
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់អុលឡោះ! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។
ពេលថ្ងៃរបស់អុលឡោះតាអាឡាមកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។
អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡាសងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
ថ្ងៃនោះជាថ្ងៃទ្រង់ខឹងយ៉ាងខ្លាំង ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ ជាថ្ងៃមហន្តរាយ និងហិនវិនាស ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ ជាថ្ងៃដែលមានពពក ងងឹតអាប់អួ
ថ្ងៃរបស់អុលឡោះតាអាឡាមកជិតដល់ហើយ! ប្រជាជនក្រុងយេរូសាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។