Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សេផានា 1:15 - អាល់គីតាប

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់ ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាស ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​វេទនា ហើយ​ឈឺ​ចាប់ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ‌ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់ ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាស ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

សូមមើលជំពូក ចម្លង




សេផានា 1:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ថ្ងៃ​នៃអុលឡោះ‌តាអាឡា​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវ ជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោស ស្រប​តាម​កំហឹង​ដ៏​ខ្លាំង​បំផុត។ ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ មនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។


ដ្បិត​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ធ្វើ​ឲ្យ​មាន​ចលាចល បរា‌ជ័យ និង​ភាព​ច្របូក‌ច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។


បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដី ឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹត ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។


វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនា ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយ គឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកកូប ត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។


អុលឡោះ‌តាអាឡា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ទ្រង់ ដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លប់ ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។


ពេល​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។


នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​កំហឹង​របស់​អុលឡោះ​តាអាឡា។ ពេល​ទ្រង់​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។


មុន​ពេល​អុលឡោះ​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេលអុលឡោះ‌តាអាឡា​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង!


«លុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ កន្លង​ផុត​ទៅ​ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ។


ក៏​ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ដ​រឹង​រូស មិន​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​នៃ​កំហឹង ជា​ថ្ងៃ​ដែល​អុលឡោះ​នឹង​សំដែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្ដិធម៌


ពួក​គេ​នឹង​ឡោម‌ព័ទ្ធ ទី​ក្រុង​ទាំង​ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ។


មួយ​វិញ​ទៀត បន្ទូល​នៃ​អុលឡោះ​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្ដរាយ។


ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ ជា​ថ្ងៃ​ដែល​ទ្រង់ និង​កូន​ចៀម​ខឹង​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម