ទ្រង់ប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ អាចគេចផុតពីបរាជ័យ ។ - សម្រាក
អេសាយ 13:2 - អាល់គីតាប «ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។ ព្រះគម្ពីរខ្មែរសាកល ចូរលើកទង់សញ្ញាមួយនៅលើភ្នំត្រងិល ហើយបន្លឺសំឡេងទៅពួកគេ ចូរបក់ដៃ ដើម្បីឲ្យពួកគេបានចូលទៅតាមខ្លោងទ្វាររបស់ពួកអភិជន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរលើកទង់មួយសម្រាប់អ្នករាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅ តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរលើកទង់១សំរាប់ឯងរាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅតាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់ |
ទ្រង់ប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ អាចគេចផុតពីបរាជ័យ ។ - សម្រាក
នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។
ទ្រង់នឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ទ្រង់នឹងប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។
អុលឡោះតាអាឡានឹងធ្វើឲ្យឈូងសមុទ្រ នៅស្រុកអេស៊ីបរីងស្ងួត ទ្រង់លើកដៃកំហែងទន្លេអឺប្រាត ទ្រង់ប្រើអំណាចផ្លុំបំបែកទន្លេនេះ ឲ្យទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។
នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល លើកដៃគំរាមពួកគេ។
ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ទ្រង់។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតជំនូនជូនទ្រង់ នៅក្រុងយេរូសាឡឹម។
ទ្រង់លើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ទ្រង់ធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំងឡាយ ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន ចូរបន្ថែមកងយាមល្បាត ចូរដាក់អ្នកយាមឲ្យឃ្លាំមើល ចូរបង្កប់ទាហានចាំវាយឆ្មក់ ដ្បិតអុលឡោះតាអាឡាសម្រេចតាមផែនការ ដែលទ្រង់មានបន្ទូលប្រឆាំង នឹងអ្នកក្រុងបាប៊ីឡូន។
បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកំទេច ផែនដីទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលមានបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។