ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌទៅណាបាត់អស់ហើយ?
អេសាយ 10:11 - អាល់គីតាប យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលយើងបានធ្វើដល់សាម៉ារី និងរូបបដិមាករឥតប្រយោជន៍របស់នាងយ៉ាងណា តើយើងមិនធ្វើដល់យេរូសាឡិម និងរូបបដិមាកររបស់នាងយ៉ាងនោះដែរទេឬ?’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម នឹងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី នឹងរូបព្រះរបស់គេដែរទេឬអី។ |
ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌទៅណាបាត់អស់ហើយ?
ស្តេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។
ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ! ក្រៅពីទ្រង់ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែនាមទ្រង់មួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។
កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ!
ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាអ្វីទេ គឺគ្រាន់តែជារូបឈើ ឬថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។