លោកដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
អេម៉ុស 6:11 - អាល់គីតាប អុលឡោះតាអាឡាចេញបញ្ជា នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់ សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ចេញបញ្ជា នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់ សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។ |
លោកដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
ទ្រង់បានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ទ្រង់ធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
ពេលទ្រង់មានបន្ទូល នោះក៏មានរុយដែលមានពិស និងមូស មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជំនះ»។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
អ្នកក្រុងសាម៉ារីនឹងទទួលទោស ព្រោះគេបានបះបោរ ប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយមុខដាវ ខ្មាំងនឹងជាន់កំទេចកូនក្មេង ហើយវះពោះស្ត្រីមានផ្ទៃពោះ។
យើងនឹងធ្វើឲ្យផ្ទះរដូវរងា និងផ្ទះរដូវក្ដៅរលំលើគ្នា វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាជិះជាន់ជនទុគ៌ត ហើយរឹបអូសយកស្រូវរបស់គេ ហេតុនេះហើយបានជាអ្នករាល់គ្នានឹង មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ ដែលអ្នករាល់គ្នាបានសង់នោះទេ។ អ្នករាល់គ្នាក៏ពុំអាចផឹក ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖ «យើងស្អប់អំនួតរបស់កូនចៅយ៉ាកកូប យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រអែល ក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
ចំពោះអ្នកក្រុងនីនីវេវិញ អុលឡោះតាអាឡាសម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។