Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:18 - អាល់គីតាប

18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដោយសារតែ​ភាពខ្ជិលច្រអូស ផ្ទោងដំបូល​បាក់ចុះ ហើយ​ដោយសារតែ​ភាពខ្ជីខ្ជា​នៃ​ដៃ ផ្ទះ​ក៏​លេចធ្លុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​ភាព​ខ្ជិល​ច្រអូស ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​សេចក្ដី​ខ្ជិល​ច្រអូស​ទេ ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ

សូមមើលជំពូក ចម្លង




សាស្តា 10:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។


ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។


នៅ​រដូវ​ឆ្នាំ មនុស្ស​កំជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។


បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។


ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សំលៀក‌បំពាក់។


យើង​ចង់​ឲ្យ​បង​ប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ដ​ខ្នះ‌ខ្នែង រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម