ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
អូបាឌា 1:13 - អាល់គីតាប នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឈរមើលទាំងមានអំណរ ដោយឃើញគេរងទុក្ខវេទនា។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ របស់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនគួរចូលទៅក្នុងទ្វារក្រុងរបស់គេទេ។ នៅថ្ងៃដែលយូដាជួបមហន្តរាយ អ្នកមិនគួរនាំគ្នាឈរមើលទាំងត្រេកអរ នឹងគេរងទុក្ខឡើយ។ នៅថ្ងៃដែលគេជួបមហន្តរាយ អ្នកមិនគួរឆ្លៀតលួចយកព្រទ្យសម្បត្តិ របស់គេដូច្នេះសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឈរមើលទាំងមានអំណរ ដោយឃើញគេរងទុក្ខវេទនា។ នៅថ្ងៃគេជួបមហន្តរាយ អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ របស់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្ដីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ |
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
ខ្ញុំអាចរាប់ឆ្អឹងទាំងប៉ុន្មាន របស់ខ្ញុំបាន ហើយសត្រូវរបស់ខ្ញុំនាំគ្នា សម្លក់សម្លឹងមើលខ្ញុំ។
ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង ឲ្យពួកគេ សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន តែទាហានទាំងនោះក៏បកក្រោយដែរ គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ ដ្បិតថ្ងៃមហន្តរាយ គឺជាពេលដែលយើងដាក់ទោសពួកគេ បានធ្លាក់មកលើពួកគេហើយ។
អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងស្រុកនោះ។
ដោយអ្នកចេះតែចាត់ទុកអ៊ីស្រអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលដែលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កំរិតនោះ
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានបំផ្លាញ និងត្របាក់លេបអ្នករាល់គ្នាពីគ្រប់ទិសទី អ្នករាល់គ្នាក្លាយទៅជាកម្មសិទ្ធិរបស់ប្រជាជាតិនានា ពួកគេយករឿងអ្នកទៅនិយាយលេងសើចជាមួយគ្នា។
តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។