Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្ដី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ថ្ងៃ​ដែល​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្តរាយ អ្នក​មិន​គួរ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​ដែល​យូដា​ជួប​មហ​ន្តរាយ អ្នក​មិន​គួរ​នាំ​គ្នា​ឈរ​មើល​ទាំង​ត្រេក​អរ នឹង​គេ​រង​ទុក្ខ​ឡើយ។ នៅ​ថ្ងៃ​ដែល​គេ​ជួប​មហន្តរាយ អ្នក​មិន​គួរ​ឆ្លៀត​លួច​យក​ព្រទ្យ‌សម្បត្តិ របស់​គេ​ដូច្នេះ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ របស់​គេ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ របស់​គេ​ឡើយ។

សូមមើលជំពូក ចម្លង




អូបាឌា 1:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ


បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្ដី​អាក្រក់​បាន​មក​ដល់​គេ


អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ


មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ


ហេតុ​ដោយ​ព្រោះ​ឯង​បាន​ថា សាសន៍​ទាំង​២នឹង​ស្រុក​ទាំង​២​នោះ នឹង​បាន​ជា​របស់​ផង​អញ យើង​នឹង​ចាប់​បាន​ជា​របស់​ផង​យើង ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នោះ​ក៏​ដោយ


ពី​ព្រោះ​ឯង​បាន​ព្យាបាទ​ជានិច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ


ដូច្នេះ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ហេតុ​នេះ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​ឯង​ចូល​នៅ​គ្រប់​ទិស ឲ្យ​ឯង​បាន​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម​បាន​ចាប់​តាំង​និយាយ​ពី​ឯង ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​ឯង​ផង


ក៏​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់​រំងាប់​ដែរ ដ្បិត​ពី​ដើមអញ​បាន​សេចក្ដី​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ជា​ច្រើន​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម