យើងនឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
ហូសេ 9:3 - អាល់គីតាប ពួកគេនឹងលែងរស់នៅលើទឹកដីរបស់អុលឡោះតាអាឡា អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ នៅស្រុកអាស្ស៊ីរី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងលែងរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងបរិភោគអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់ អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ នៅស្រុកអាស្ស៊ីរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ |
យើងនឹងដកជនជាតិអ៊ីស្រអែលចេញពីទឹកដីដែលយើងបានប្រគល់ឲ្យពួកគេ ហើយយើងក៏បោះបង់ចោលដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងនោះ ឲ្យឆ្ងាយពីមុខយើង។ អ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកឲ្យ។
នៅឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចហូស៊ា ស្តេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រអែលទៅស្រុកអាស្ស៊ីរីឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។
យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រអែលដែលយើងបណ្ដេញឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនហាឡាល់យ៉ាងនោះដែរ»។
ដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីស្តេចទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប ដូចហ្វូងចាបទាំងញ័ររន្ធត់ ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន របស់ខ្លួនវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។
អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ គ្មានប្រាជ្ញាទាល់តែសោះ ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
ពួកគេយកសត្វមកធ្វើគូរបានជូនយើង ព្រោះពួកគេចូលចិត្តបរិភោគសាច់។ ប៉ុន្តែ យើងជាអុលឡោះតាអាឡា មិនពេញចិត្តនឹងជំនូនរបស់ពួកគេទេ យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
មើលចុះ! ពួកគេចាកចេញទៅ ព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។ ស្រុកអេស៊ីបទទួលពួកគេ ពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូប ចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែ ហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។
ប្រសិនបើអ្នករាល់គ្នាមិនធ្វើឲ្យស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។
ចូរកាន់តាមហ៊ូកុំ និងវិន័យទាំងប៉ុន្មានរបស់យើងព្រមទាំងប្រតិបត្តិតាមទៀតផង។ ធ្វើដូច្នេះអ្នករាល់គ្នានឹងមិនខ្ចាត់ខ្ចាយចេញពីទឹកដីដែលយើងនាំអ្នករាល់គ្នាទៅរស់នៅនោះឡើយ។
អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
ចូរក្រោកឡើង នាំគ្នាដើរចេញទៅ! ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ! អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ កើតមហន្តរាយយ៉ាងខ្លោចផ្សា។
ប៉ុន្ដែ ពេត្រុសឆ្លើយទៅវិញថា៖ «ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ»។
អុលឡោះតាអាឡាពេញចិត្តប្រទានពរឲ្យអ្នករាល់គ្នា កើនចំនួនច្រើនឡើងយ៉ាងណា ទ្រង់ក៏មានចិត្តរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ទ្រង់នឹងដកអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
អុលឡោះតាអាឡានឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសា ទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
ថ្ងៃនេះ ខ្ញុំយកមេឃ និងដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។
បន្ទូលស្តីអំពីសុភមង្គលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា សន្យាសុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា បន្ទូលដែលទ្រង់ព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នា វិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យ។