ភរិយារបស់ប៉ូទីផារក៏ទាញអាវយូសុះជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ យូសុះក៏ទុកអាវគាត់ចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។
សុភាសិត 7:13 - អាល់គីតាប នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា ព្រះគម្ពីរខ្មែរសាកល នាងចាប់កំលោះនោះ ហើយថើបគាត់ ក៏និយាយនឹងគាត់ដោយមុខក្រាស់ថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា |
ភរិយារបស់ប៉ូទីផារក៏ទាញអាវយូសុះជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ យូសុះក៏ទុកអាវគាត់ចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។
ក្រោយមក ភរិយាចៅហ្វាយរបស់យូសុះ ចាប់ចិត្តស្រឡាញ់យូសុះ ហើយបបួលគាត់ថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។
អុលឡោះតាអាឡាអើយ! ទោះបីខ្ញុំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតខ្ញុំ មនុស្សមានអំណាចឃុបឃិតគ្នា ប្រឆាំងនឹងខ្ញុំដែរ។
មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។
អុលឡោះតាអាឡាជាម្ចាស់មកជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំរក្សាទឹកមុខរឹងប៉ឹង ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
ធម្មតា ស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅឲ្យសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។
ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។
ជនជាតិអ៊ីស្រអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
គឺស្ត្រីទាំងនេះហើយ ដែលបានធ្វើតាមពាក្យបាឡាម និងទាក់ទាញអ៊ីស្រអែលឲ្យក្បត់ចិត្តអុលឡោះតាអាឡា នៅពេអ៊រ បណ្តាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់អុលឡោះតាអាឡា។
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាអ្នកថ្លែងបន្ទូលនៃអុលឡោះ បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។