សុភាសិត 7:1 - អាល់គីតាប កូនអើយ កុំភ្លេចពាក្យបណ្ដាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់ឪពុក ហើយប្រមូលអស់ទាំងបណ្ដាំរបស់ឪពុក ទុកនៅនឹងឯងចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ កុំភ្លេចពាក្យបណ្ដាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្តាំអញទុកនៅនឹងឯងចុះ |
អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសំដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។
ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។
គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់បន្ទូលរបស់អុលឡោះ ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ អុលឡោះជាបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយអុលឡោះជាបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នា នៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្តាសាមិនខាន។
អ្នកណាអានគីតាបនេះ អ្នកនោះមានសុភមង្គលហើយ! អស់អ្នកដែលស្ដាប់ពាក្យគាត់ថ្លែងក្នុងនាមអុលឡោះ ហើយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកណាពី ដែលជាបងប្អូនរបស់អ្នក និងជាមួយអស់អ្នកប្រតិបត្ដិតាមសេចក្ដីដែលមានចែងក្នុងគីតាបនេះដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ!»។