ស្តេចទតអញ្ជើញគាត់មក ជប់លៀងរួមតុ ព្រមទាំងបង្អកស្រាគាត់ឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅដេកជាមួយនាយទាហានរបស់ទតដដែល គឺគាត់ពុំបានវិលត្រឡប់ទៅផ្ទះរបស់គាត់ទេ។
សុភាសិត 20:1 - អាល់គីតាប សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ស្រាជាអ្នកចំអកឡកឡឺយ ហើយគ្រឿងស្រវឹងជាអ្នកឡូឡា អស់អ្នកដែលវង្វេងដោយសារតែវា គ្មានប្រាជ្ញាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។ |
ស្តេចទតអញ្ជើញគាត់មក ជប់លៀងរួមតុ ព្រមទាំងបង្អកស្រាគាត់ឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅដេកជាមួយនាយទាហានរបស់ទតដដែល គឺគាត់ពុំបានវិលត្រឡប់ទៅផ្ទះរបស់គាត់ទេ។
សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនពិសាស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
ចូរកូនចាំឲ្យច្បាស់ថា ស្ដេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។
រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកអ៊ីមុាំ និងណាពី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្តាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។
អស់អ្នកដែលក្រោកឡើងពីព្រលឹម ស្វែងរកស្រាខ្លាំង ហើយគិតតែផឹករហូតដល់អធ្រាត្រ មុខជាត្រូវវេទនាពុំខាន!
អស់អ្នកដែលពូកែខាងផឹកស្រា ហើយជាជើងឯកខាងបិតស្រាខ្លាំង មុខជាត្រូវវេទនាពុំខាន!
គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា! ស្អែកក៏យើងផឹកទៀតដែរ ព្រោះនៅសល់ស្រាច្រើនណាស់»។
អំពើពេស្យាចារ។ ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មី បាននាំពួកគេឲ្យវង្វេង។
នៅថ្ងៃបុណ្យរបស់ស្ដេច ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
«មុនពេលចូលក្នុងជំរំជួបអុលឡោះតាអាឡា អ្នក និងកូនរបស់អ្នកមិនត្រូវផឹកស្រាទំពំាងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាហ៊ូកុំសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
កុំស្រវឹងស្រាព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយរសអុលឡោះ។