ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 16:33 - អាល់គីតាប

មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺអុលឡោះ‌តាអាឡា​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឆ្នោត​ត្រូវបាន​បោះ​ទៅលើ​ភ្លៅ ប៉ុន្តែ​ការសម្រេច​ទាំងអស់​មកពី​ព្រះយេហូវ៉ា​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែដែល​សំរេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

សូមមើលជំពូក



សុភា‌សិត 16:33
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ដឹក​នាំ​របស់​ប្រជា‌ជន​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ប្រជា‌ជន​វិញ គេ​បាន​ចាប់​ឆ្នោត​ឲ្យ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។


មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។


ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿង‌រ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។


មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា។


ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​សួរ​រូបចម្លាក់ និង​ពិនិត្យ​មើល​ថ្លើម​ដើម្បី​ផ្សង។


ហារូន​ត្រូវ​ចាប់​ឆ្នោត ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ជូនអុលឡោះ‌តាអាឡា មួយ​ទៀត​ឲ្យ​ដោះលែង។


ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​យូណើស។


សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​នាក់​ទៀត។


នៅ​ស៊ីឡូ​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។


ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ​ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​យូសុះ ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។


ព្រឹក​ឡើង​អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ។ ពេលអុលឡោះ‌តាអាឡា​ចង្អុល​កុល‌សម្ព័ន្ធ​ណា កុល‌សម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេលអុលឡោះ‌តាអាឡា​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេលអុលឡោះ‌តាអាឡា​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​ឲ្យ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្តងៗ។


យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។


ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូរអា​ថា “សូម​តែង‌តាំង​ស្តេច​ម្នាក់​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡា​តាម​កុល‌សម្ព័ន្ធ តាម​អំបូរ ឥឡូវ​នេះ​ចុះ»។