ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
សុភាសិត 1:1 - អាល់គីតាប សុភាសិតរបស់ស្តេចស៊ូឡៃម៉ានជាបុត្រស្តេចទត និងជាស្តេចស្រុកអ៊ីស្រអែល។ ព្រះគម្ពីរខ្មែរសាកល សុភាសិតរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ និងជាស្ដេចនៃអ៊ីស្រាអែល: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល |
ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
អុលឡោះតាអាឡាប្រទានប្រាជ្ញាដល់ស្តេចស៊ូឡៃម៉ានតាមបន្ទូលសន្យា។ ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
អ្នកនឹងបង្កើតកូនមួយ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្តល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ កូននោះនឹងមានឈ្មោះថា ស៊ូឡៃម៉ាន ដ្បិតក្រោមអំណាចរបស់គេយើងនឹងផ្តល់ឲ្យអ៊ីស្រអែលមានសន្តិភាព និងសុខសាន្តត្រាណ។
អុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ទ្រង់ជ្រើសរើសស៊ូឡៃម៉ាន ឲ្យគ្រងរាជ្យលើអ៊ីស្រអែល ជាអាណាចក្ររបស់ទ្រង់។
ស្តេចស៊ូឡៃម៉ានបានឡើងនៅលើបល្ល័ង្កដើម្បីស្នងទ្រព្យសម្បត្តិរបស់ស្តេចទតជាឪពុក ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រអែលទាំងមូល ក៏នាំគ្នាស្តាប់បង្គាប់ស្តេចស៊ូឡៃម៉ាន។
ស្តេចទតស្លាប់ក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ស៊ូឡៃម៉ានជាកូន បានឡើងស្នងរាជ្យ តពីឪពុក។
សុភាសិតរបស់ស្តេចស៊ូឡៃម៉ាន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់មនុស្ស ដែលចាត់អ្នកឲ្យមក។
នេះជាសុភាសិតរបស់ស្តេចស៊ូឡៃម៉ាន ចងក្រងឡើងដោយមន្ត្រីរបស់ស្តេចហេសេគា ជាស្ដេចស្រុកយូដា។
តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។
«ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីអុលឡោះជាបិតាមិនប្រើប្រស្នាទៀតទេ។