Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:1 - អាល់គីតាប

1 នេះ​ជា​សុភាសិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 សេចក្ដីទាំងនេះ​ជា​សុភាសិត​របស់​សាឡូម៉ូន​ដែរ ជាសេចក្ដី​ដែល​មនុស្ស​របស់​ហេសេគា​ស្ដេច​នៃ​យូដា​បាន​ចម្លង​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ក៏​ជា​សុភា‌សិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្ដី​ដែល​ពួក​ស្មៀន​របស់​ព្រះបាទ​ហេ‌សេ‌គា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ក៏​ជា​សុភាសិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្ដី​ដែល​ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។

សូមមើលជំពូក ចម្លង




សុភា‌សិត 25:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចំរៀង​មួយ​ពាន់​ប្រាំ​បទ។


សុភាសិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​បុត្រ​ស្តេច​ទត និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


សុភាសិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិលខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។


ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។


តួន​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ គាត់​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។


ក្នុង​រជ្ជកាល​ស្តេច​អ៊ូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​អេសាយ ជា​កូន​របស់​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:


លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ស្តេច‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ជូន​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។


ស្តេច​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម‌រាជ‌វាំង និង​លោក​សេបណា​ជា​ស្មៀន​ស្តេច ព្រម​ទាំង​អ៊ីមុាំ​ចាស់ៗ​ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម