ហេតុអ្វីបានជាអ្នកថា នាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាប្រពន្ធរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។
សាស្តា 9:7 - អាល់គីតាប ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតអុលឡោះគាប់ចិត្តនឹងការងារដែលអ្នកធ្វើនោះហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ |
ហេតុអ្វីបានជាអ្នកថា នាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាប្រពន្ធរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។
នៅថ្ងៃទីប្រាំបីស៊ូឡៃម៉ានឲ្យប្រជាជនអ៊ីស្រអែលវិលត្រឡប់ទៅវិញ។ លុះជូនពរស្តេចរួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះអុលឡោះតាអាឡាបានសំដែងចិត្តសប្បុរស ចំពោះស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងចំពោះអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់។
គេតែងតែបរិភោគ ដើម្បីលំហែកាយ រីឯស្រារមែងធ្វើឲ្យជីវិតបានសប្បាយ ហើយប្រាក់ធ្វើឲ្យបំណងទាំងអស់បានសម្រេច។
ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។
ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលអុលឡោះប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលអុលឡោះប្រទានឲ្យ។
នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ អុលឡោះធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
ដូច្នេះ ខ្ញុំឲ្យតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការស៊ីផឹក និងសប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះ ថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលអុលឡោះប្រទានឲ្យគេរស់នៅលើផែនដីនេះ។
អ៊ីមុាំត្រូវធ្វើពិធីលើកជំនូននៅចំពោះអុលឡោះតាអាឡា។ ជំនូនទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនអ៊ីមុាំថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។
ពេលនោះអ៊ីសាប្រាប់ទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អ៊ីព្លេសបានចេញពីកូននាងហើយ»។
ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
អ៊ីសាប្រាប់ទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់អ្នករស់ហើយ»។ បុរសនោះជឿពាក្យរបស់អ៊ីសាក៏ចេញដំណើរទៅ។
ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចទ្រង់ ហើយប្រព្រឹត្ដអំពើសុចរិតទ្រង់មុខជាគាប់ចិត្តនឹងអ្នកនោះមិនខាន។
អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
ត្រូវបរិភោគនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយ រួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នាដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានពរឲ្យអ្នករាល់គ្នា ទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសម្រាន្តលក់នៅជិតគំនរកណ្តាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។