សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។
សាការី 3:9 - អាល់គីតាប យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរខ្មែរសាកល មើល៍! នៅលើថ្មដែលយើងបានដាក់នៅមុខយ៉ូស្វេ គឺថ្មតែមួយដែលមានភ្នែកប្រាំពីរ មើល៍! យើងនឹងចារឹកចំណាររបស់វា ព្រមទាំងដកសេចក្ដីទុច្ចរិតរបស់ទឹកដីនេះចេញក្នុងមួយថ្ងៃ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ថ្មដែលយើងបានដាក់នៅមុខយេសួរ ថ្មតែមួយនោះមានភ្នែកប្រាំពីរ យើងនឹងចារឹកលើថ្មនោះ ហើយយើងនឹងដកអំពើទុច្ចរិតចេញពីស្រុកក្នុងមួយថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនឹងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ |
សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។
ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ។
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់អុលឡោះតាអាឡា” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅគ្រានោះ គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រអែលលែងឃើញទៀតហើយ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង ទុកឲ្យនៅសេសសល់ពីស្លាប់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្ញាតិវង្សស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹម។
ម៉ាឡាអ៊ីកាត់នេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីគាត់!»។ ម៉ាឡាអ៊ីកាត់ពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីអ្នក ហើយឲ្យអ្នកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។
មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាភ្នែករបស់អុលឡោះតាអាឡាដែលមើលផែនដីទាំងមូល»។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រាមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រាមនុស្សនេះហើយ ដែលអុលឡោះជាបិតាបានដៅសញ្ញាសំគាល់»។
អ៊ីសាហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។
ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាថ្មដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។
ហើយអុលឡោះក៏បានដៅសញ្ញាសំគាល់របស់ទ្រង់លើយើង និងប្រទានរសអុលឡោះមកបញ្ចាំចិត្ដយើងផងដែរ។
បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
គាត់បានលះបង់ជីវិតដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកអះលីជំអះ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើគូរបានរួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជារសទាំងប្រាំពីររបស់អុលឡោះ ដែលទ្រង់ចាត់ឲ្យទៅពាសពេញលើផែនដី។