ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
សាការី 14:5 - អាល់គីតាប ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់យើង ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល។ អ្នកឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដីនៅក្នុងរាជ្យអូសៀស ជាស្តេចយូដា។ ព្រះយេហូវ៉ាជាព្រះនៃខ្ញុំនឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ ក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ |
ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់មកគ្រប់គ្រងផែនដី ទ្រង់គ្រប់គ្រងផែនដីដោយយុត្តិធម៌ ទ្រង់គ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
រំពេចនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មកជួយអ្នក ដោយប្រើផ្គរលាន់ ទ្រង់ធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ ចូរប្រញាប់ប្រញាល់នាំគ្នាមក ចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ! អុលឡោះតាអាឡាអើយ សូមឲ្យកងពលរបស់ទ្រង់ចុះមក!។
នេះជាពាក្យរបស់ណាពីអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលគាត់បានឃើញ ស្ដីអំពីស្រុកអ៊ីស្រអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលស្តេចអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ស្ដេចស្រុកអ៊ីស្រអែល។
អ្នកស្រុកសាភៀរអើយ ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ! អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។ អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខ ពួកគេមិនអាចធ្វើជាបង្អែករបស់ អ្នករាល់គ្នាបានទេ។
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
ពេលជនជាតិអ៊ីស្រអែលទាំងមូលដែលនៅជុំវិញឮសំរែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
កាលអ៊ីសានៅលើភ្នំដើមអូលីវ ពួកសិស្សនាំគ្នាចូលទៅជួបគាត់ដាច់ឡែកពីគេ ហើយសួរថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលតួនមក និងដល់អវសានកាលនៃពិភពលោក?»។
«នៅពេលបុត្រាមនុស្សមក ជាមួយពួកម៉ាឡាអ៊ីកាត់ប្រកបដោយសិរីរុងរឿង គាត់នឹងនៅលើបល្ល័ង្កដ៏រុងរឿង។
ពេលនោះ គេនឹងឃើញបុត្រាមនុស្សមកក្នុងពពក ប្រកបដោយអំណាច និងសិរីរុងរឿងពន់ពេកក្រៃ។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
សូមគាត់ធ្វើឲ្យចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានបរិសុទ្ធឥតខ្ចោះ នៅចំពោះអុលឡោះ ជាបិតារបស់យើង ក្នុងពេលអ៊ីសាជាអម្ចាស់នៃយើងមក ជាមួយប្រជាជនដ៏បរិសុទ្ធទាំងអស់របស់គាត់!
វានឹងចេញមុខមក ហើយអ៊ីសាជាអម្ចាស់នឹងបំផ្លាញវាដោយខ្យល់រួចហើយ នៅពេលអ៊ីសាមក គាត់នឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់គាត់។
បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្ដអត់ធ្មត់ តាំងចិត្ដឲ្យរឹងប៉ឹង ដ្បិតអ៊ីសាជាអម្ចាស់ជិតមកដល់ហើយ។
ខណៈនោះស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះជាម្ចាស់នៃសូរ៉កា»។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីអ៊ីសា និងអំពីបន្ទូលរបស់អុលឡោះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសំគាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ គ្រងរាជ្យជាមួយអាល់ម៉ាហ្សៀសក្នុងរយៈពេលមួយពាន់ឆ្នាំ។