Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:34 - អាល់គីតាប

34 ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​នៅ​ជុំ​វិញ​ឮ​សំរែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 កាល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ឮ​សម្រែក​របស់​អ្នក​ទាំង​នោះ គេ​ក៏​នាំ​គ្នា​រត់​ចេញ ដោយ​ពោល​ថា៖ «ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​នៅ​ជុំ‌វិញ ឮ​សម្រែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ពួក​អ៊ីស្រាអែល​ដែល​នៅ​ជុំវិញ កាល​គេ​ឮ​សំរែក​របស់​អ្នក​ទាំង​នោះ ក៏​រត់​ទាំង​អស់​គ្នា ដោយ​និយាយ​ថា ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 16:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ទ្រង់ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ទ្រង់​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ នឹង​មក ហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ទ្រង់ ក៏​មក​ជា​មួយ​ដែរ។


ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ផ្នូរ​ខ្មោច​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។


មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម